តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Sheridan Voysey

ការយល់ខុសអំពីសេចក្តីសង្រ្គោះ

សៀវភៅ​ដែល​លោក​រ៉ូបឺត ខូល(Robert Coles) បាន​និពន្ធ មាន​ចំណង​ជើង​ថា​ “ការ​ត្រាស​ហៅ​ឲ្យ​បម្រើ” បាន​នាំ​អ្នក​អាន​ឲ្យ​ស្វែង​យល់ អំពី​មូល​ហេតុ​ដែល​យើង​ត្រូវ​បម្រើ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ចែក​ចាយ​រឿង ដែល​និយាយ​អំពី​ការ​បម្រើ​របស់​ស្រ្តី​ចំណាស់​ម្នាក់។ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់។ ស្រ្តី​ចំណាស់​នោះ​ជា​អ្នក​បើក​ឡាន​ក្រុង ដែល​បាន​បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​ក្មេង​ៗ ដែល​គាត់​ដឹក​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចោទ​សួរ​ពួក​គេ​អំពី​កិច្ច​ការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅផ្ទះ​ និង​អបអរ​ជោគ​ជ័យ​របស់​ពួក​គេ។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គឺ​ដោយ​សារ​គាត់​ចង់​ឃើញពួក​គេ​មាន​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ គាត់​នៅ​មាន​ហេតុ​ផល​មួយ​ទៀត។

កាល​គាត់​នៅ​ក្មេង ពាក្យ​សម្តី​របស់​ម្តាយ​មីង​គាត់ បាន​ជំរុញ​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ម្តាយ​មីង​របស់​គាត់​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ព្រះ​ទ្រង់​កត់​ទុក​នូវ​ការ​ល្អ​ដែល​គាត់​ធ្វើ ពុំ​នោះ​ទេ គាត់​នឹង​ត្រូវ​ទទួល​ទោស​ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ដ៏​ធំ។ គាត់​ក៏​បាន​ខ្លាច​ធ្លាក់​នរក បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​ដ៏​ធំ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ស្វែង​រក​វិធី ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ ដោយ​ទៅ​ព្រះវិហារ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទត​ឃើញ​ថា គាត់​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ ហើយ​ខិត​ខំ​បម្រើ​អ្នក​ដទៃ ដើម្បី​ឲ្យពួក​គេ​អាច​រៀប​រាប់​ថ្វាយ​ព្រះ​អង្គ អំពី​ការ​ល្អ​ដែល​គាត់​បាន​ធ្វើ​នោះ។

ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ពេល​ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ កាល​នោះ គាត់​មិន​បាន​ដឹង​ទេ​ថា ព្រះ​ជា​ម្ចាស់​បានស្រឡាញ់​គាត់​រួច​ទៅ​ហើយ?(ម៉ាថាយ ១០:៣០)។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​បាន​ដឹង​ថា ព្រះ​យេស៊ូវ​បាន​ទទួល​ទោស​ជំនួសយើង​រាល់​គ្នា​ហើយ ដោយ​រំដោះ​យើង ឲ្យ​រួច​ពី​ការ​ជំនុំ​ជម្រះ​ជា​រៀង​រហូត​(រ៉ូម ៨:១)? គាត់​មិន​ដឹង​ទេ​ឬ​ថា យើង​មិន​អាច​យក​អំពើ​ល្អ ទៅ​ទិញ​សេចក្តី​សង្រ្គោះពី​ព្រះ​អង្គ​បាន​ទេ ព្រោះ​សេចក្តី​សង្រ្គោះ គឺ​ជា​អំណោយ​ដែល​ព្រះ​អង្គ​ប្រទាន ដល់​អស់​អ្នក​ដែលជឿ​ព្រះ​អង្គ?(អេភេសូរ…

មនុស្សជាតិថ្មីមួយ

កាល​ខ្ញុំ​កំពុង​ទស្សនា​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ថេត ម៉ូដឺន នៅ​ទីក្រុង​ឡុង មាន​រូប​ចម្លាក់​មួយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ វា​ជា​ស្នាដៃ​របស់​សិល្បៈ​ករ​ប្រេស៊ីល ឈ្មោះ ស៊ីលដូ មេរេលេ(Cildo Meireles)។ វា​ជា​អង់​តែន​យក្ស​មួយ ដែល​ត្រូវ​បាន​កែ​ឆ្នៃ​ពី​វិទ្យុ​ចាស់​ៗ​រាប់​រយ​គ្រឿង។ គេ​បាន​បើក​វិទ្យុ​នីមួយ​ៗ​ឡើង ដោយ​បើក​ចូល​ប៉ុស្តិ៍​ខុស​ៗ​គ្នា បង្កើត​បាន​ជា​សម្លេង​និយាយ​កុង​គ្នា រក​ស្តាប់​អ្វី​មិន​យល់។ លោក​មេរេលេ​ក៏​បាន​ហៅ​រូប​ចម្លាក់​នោះ​ថា ប៉ម​បាបិល

ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺ​សម​ហើយ។ មនុស្ស​សម័យ​ដើម​បាន​សង់​ប៉ម​បាបិល​ដំបូង​បំផុត ដើម្បី​ឈោង​ឲ្យ​ដល់​ស្ថាន​សួគ៌ ហើយព្រះ​ទ្រង់​ក៏​បាន​បង្អាក់​ការ​ព្យាយាម​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាសា​ខុស​ៗ​គ្នា(លោកុប្បត្តិ ១១:១-៩)។ ដោយសារ មនុស្ស​ជាតិ​មិន​អាច​ទំនាក់​ទំនង​គ្នា​បាន​ដូច​មុន ពួក​គេ​ក៏​បាន​បែក​បាក់​គ្នា ក្លាយ​ជា​ទៅ​អំបូរ​មនុស្ស​ខុស​គ្នាៗ​ ដោយ​មាន​ភាសា​ផ្សេង​ៗ​គ្នា(ខ.១០-២៦)។ ពួក​គេ​មាន​ការ​បែក​បាក់​គ្នា​ដោយ​សារ​មាន​ភាសា​ខុស​គ្នា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទំនាក់​ទំនង​គ្នា។

ប៉ុន្តែ រឿង​នេះ​នៅ​មាន​ផ្នែក​ទី​ពីរ​ទៀត។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​ចុះ​មក​សណ្ឋិត​គ្រីស្ទ​បរិស័ទ​ដំបូង នៅ​ថ្ងៃ​បុណ្យ​ទី៥០ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាច​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដោយ​ប្រើ​ភាសា​របស់​ជាតិ​សាសន៍​ជា​ច្រើន​ ដែល​មក​ទស្សនា​ទី​ក្រុងយេរូសា​ឡិម​នៅ​ថ្ងៃ​នោះ (កិច្ចការ ២:១-១២)។ តាម​រយៈ​ការ​អស្ចារ្យ​នេះ មនុស្ស​ម្នាក់​ៗ​ដែល​មក​ផ្តុំ​គ្នា​នៅ​ទី​នោះ បាន​ស្តាប់​ឮ​ព្រះរាជ​សារ​តែ​មួយ ដែល​បាន​ថ្លែង​ជា​ភាសា​ផ្សេង​ៗ​គ្នា ទោះ​ពួក​គេ​មាន​សញ្ជាតិ​អ្វី ឬ​និយាយ​ភាសាអ្វី​ក៏​ដោយ។ ដូច​នេះ ការ​បំភាន់​ភាសា​នៅ​សម័យ​ប៉ម​បាបិល ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​យល់​ព្រះ​រាជ​សារ​តែ​មួយ ដែល​បាន​ថ្លែង​ជា​ភាសា​ខុស​គ្នា​ នៅ​គ្រា​សញ្ញា​ថ្មី។

នេះ​ជា​ដំណឹង​ល្អ សម្រាប់​ពិភព​លោក​ដែល​មាន​ការ​បែង​ចែក​ជន​ជាតិ និង​វប្បធម៌​ខុស​ៗ​គ្នា។ ព្រះ​ជា​ម្ចាស់​កំពុង​តែ​បង្កើត​ឲ្យ​មាន​មនុស្ស​ជាតិ​ថ្មី​មួយ ចេញ​ពី​ជាតិ​សាសន៍ ពូជ​អំបូរ…

កន្លែងជ្រកកោនក្លែងក្លាយ

កាល​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​រូពើត នៅ​តូច វា​មាន​ការ​ភ័យ​ខ្លាច​ណាស់ មិន​ហ៊ាន​ទៅ​ក្រៅ​ទេ បាន​ជា​ខ្ញុំ​ត្រូវ​អូស​វា ទៅ​សួន​ច្បារ។ ថ្ងៃ​មួយ បន្ទាប់​ពី​ខ្ញុំ​បាន​នាំ​វា​ទៅ​កន្លែង​នោះ​ហើយ ខ្ញុំ​ក៏​បាន​ព្រលែង​វា ដោយ​មិន​បាន​គិត​ឲ្យ​ដិត​ដល់។ វា​ក៏​បាន​ស្ទុះ​បោល​ទៅ​ផ្ទះ​បាត់ គឺ​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​របស់​វា។

បទ​ពិសោធន៍​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បុរស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប​នៅ​លើ​យន្ត​ហោះ។ កាល​នោះ គាត់​បាន​ចាប់​ផ្តើម​និយាយ​សុំ​ទោស​ខ្ញុំ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ផ្លូវ ទៅ​កាន់​យន្ត​ហោះ។ គាត់​ថា គាត់​នឹង​ស្រវឹង​ស្រា នៅ​ក្នុង​ជើង​ហោះ​ហើរ​មួយ​នេះ។ គាត់​ថា គាត់​មិន​ចង់​ស្រវឹង​ទេ តែ​គាត់​តែង​តែ​រត់​ទៅ​រក​ស្រា។ គាត់​ក៏​បាន​ស្រវឹង​ស្រា​មែន ហើយ​ខ្ញុំ​អាណឹត​គាត់​ណាស់ ពេល​ដែល​បាន​ឃើញ​ភរិយា​គាត់​ឱប​គាត់ ពេល​គាត់​ចេញ​ពី​យន្ត​ហោះ ហើយ​ក៏​បាន​រុញ​គាត់​ចេញ ពេល​ដែល​មាត់​គាត់​ធំ​ក្លិន​ស្រា។ គាត់​បាន​យក​ស្រា​ធ្វើ​ជា​កន្លែង​ជ្រក​កោន​របស់​គាត់ តែ​វា​មិន​បាន​ផ្តល់​ឲ្យ​គាត់​នូវ​សុវត្ថិភាព​ទាល់​តែ​សោះ។

ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​បេសកកម្ម​របស់​ទ្រង់​ ដោយ​មាន​បន្ទូល​ថា “ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ”(ម៉ាកុស ១:១៥)។ “ការ​ប្រែ​ចិត្ត” គឺ​មាន​ន័យ​ថា យើង​ទៅ​តាម​ទិស​ដៅ​ផ្ទុយ​នឹង​លោកិយ។ “នគរ​ព្រះ” គឺ​ជា​ការ​គ្រប់​គ្រង​របស់​ទ្រង់ មក​លើ​ជីវិត​យើង ដោយ​ក្តី​ស្រឡាញ់។ យើង​មិន​ត្រូវ​រត់​ទៅ​រក​កន្លែង​ដែល​មាន​អន្ទាក់​ចាប់​ចង​យើង ឬឲ្យ​ការ​ភ័យ​ខ្លាច និង​ការ​ញៀន​នឹង​អ្វី​មួយ គ្រប់​គ្រង​ជីវិត​យើង​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​យើង ដោយ​ទ្រង់​ដឹក​នាំ​យើង ទៅ​រក​ជីវិត និង​សេរីភាព​ថ្មី​ដោយ​ក្តី​ស្រឡាញ់។​

សព្វ​ថ្ងៃ​នេះ ឆ្កែ​របស់​ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​សួន​ច្បារ យ៉ាង​សប្បាយ​រីក​រាយ…

តើស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំឬ?

លោកលេហ្វ អេងហ្គ័រ(Leif Enger) បាន​និពន្ធ​រឿង​ប្រលោម​លោក ដែល​មាន​ចំណង​ជើង​ថា សុខ​សាន្ត​ដូច​ទឹក​ទន្លេ ។ ក្នុង​រឿងនេះ លោក​យេរេមា លែន(Jeremiah Land) ជា​ឪពុក​ដែល​មាន​កូន​បី​នាក់។ គាត់​ជា​អ្នក​យាម នៅ​សាលា​រៀន​មួយ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​ជា​បុរស​ដែល​មាន​ជំនឿ​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ ជំនឿ​គាត់​នាំ​ឲ្យ​មាន​ការ​អស្ចារ្យ​កើត​ឡើង។ សៀវ​ភៅ​រឿង​នេះ​ទាំង​មូល បាន​និយាយ​អំពី​ជំនឿ​របស់​គាត់ ដែល​បាន​ជួប​ការ​ល្បងល​ជា​ញឹក​ញាប់។

សាលា​រៀន​ដែល​លោក​យេរេមា​ធ្វើ​ការ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឆេស្ទ័រ ហូលឌិន(Chester Holden)  ដែល​ជា​អ្នក​គ្រប់​គ្រង​ចិត្ត​អាក្រក់ ដែល​មាន​ជម្ងឺ​សើ​ស្បែក។ លោក​ហូលឌិន នៅ​តែ​ចង់​ឲ្យ​លោក​យេរេមា​ឈប់​ធ្វើ​ការ​នៅ​ទីនោះ ទោះ​គាត់​មាន​ក្រម​សីល​ធម៌​ការងារ​ ដោយ​ជូត​សម្អាត​ទឹក​លូ​ដែល​គេ​ធ្វើ​កំពុប ដោយ​គ្មាន​ការ​រអ៊ូរទាំ និង​បាន​រើស​ដប​ដែល​អ្នក​គ្រប់​គ្រង​រូប​នេះ​បានបោក​ចោល​ជា​ដើម។ ថ្ងៃ​មួយ គាត់​ក៏​បាន​ចោទ​ប្រកាន់​លោក​យេរេមា​ថា ជា​មនុស្ស​ប្រមឹក​ស្រា ហើយ​ក៏​បាន​បណ្តេញ​គាត់​ចេញ​ពីការងារ នៅ​ចំពោះ​មុខ​សិស្ស​ទាំង​អស់។ ទង្វើរ​នេះ​បាន​ធ្វើ​ឲ្យ​លោក​យេរេមា​មាន​ការ​អាប់​ឱន​យ៉ាង​ខ្លាំង។

តើ​លោក​យេរេមា​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច? គាត់​អាច​គំរាម​អ្នក​គ្រប់​គ្រង​នោះ​ថា គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិធម៌ ឬ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ដើម។ ពុំ​នោះ​ទេ​ គាត់​អាច​ដើរ​ចេញ​តាម​សម្រួល ដោយ​ទទួល​យក​ភាពអយុត្តិធម៌​នោះ។ សូម​អ្នក​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​ថា អ្នក​នឹង​ធ្វើ​អ្វី បើ​សិន​ជា​អ្នក​ជា​គាត់​វិញ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(លូកា ៦:២៧-២៨)។ ដែល​ព្រះយេស៊ូវមាន​បន្ទូល​ដូច​នេះ គឺ​មិន​មែន​បើក​ឱកាស​ឲ្យ​គេ​បន្ត​ធ្វើ​ការ​អាក្រក់ ឬ​ឈប់​ស្វែង​រក​យុត្តិធម៌​នោះ​ទេ។…